ព័ត៌មានជាតិ

បុរសម្នាក់ ដែលស្នាក់នៅមជ្ឈមណ្ឌលសំចត រាជធានីភ្នំពេញ ដេកស្លាប់ក្នុងបន្ទប់

ភ្នំពេញ: នៅវេលាម៉ោង៣ និង១០ នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមជ្ឈមណ្ឌលសំចត រាជធានីភ្នំពេញ ស្ថិតនៅភូមិ ស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីមនុស្សស្លាប់។

សាកសពឈ្មោះ ជាភារុណ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរ ជនអាណាថា នៅក្នុងមជ្ឈមណ្ឌលសំចតរាជធានីភ្នំពេញ។

ដំណើររឿង៖ យោងតាមការបំភ្លឺពីឈ្មោះ ម៉ន រដ្ឋា មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានបញ្ជាក់ថា មុនទៅកើតហេតុជនរងគ្រោះ ស្នាក់នៅក្នុងបន្ទប់ឃ២ លុះដល់ម៉ោង ៣ និង១០ នាទីទៀបភ្លឺ មានគេរាយការណ៍ថា មានមនុស្សស្លាប់ នៅក្នុងបន្ទប់ឃ២ ពេលនោះ ខ្លួនបានទៅមើល ក៏ឃើញមានមនុស្សស្លាប់ពិតប្រាកដមែន រួចក៏បានរាយការណ៍ទៅប្រធានមន្ទីរសង្គមកិច្ច ដើម្បីធ្វើការដឹកសព យកទៅតម្កល់ទុកនៅវត្តសុភាឃួន តែម្ដង។

ផ្អែកតាមការពិនិត្យសាកសព របស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារគាំងបេះដូង៕

មតិយោបល់