ភ្នំពេញៈ នៅវេលាម៉ោង ៤និង១៤នាទីទៀនភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង មនុស្សធ្លាក់ពីលើម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី មានអាយុប្រហែល ១៨ឆ្នាំ ពាក់អាវពណ៌លឿងមានលាយផ្កា ស្លៀកខោខូប៊យជើងខ្លីពណ៌ខៀវ ។ ចំណែកអ្នកបើកម៉ូតូមិនស្គាល់អត្តសញ្ញាណក្រោយពីធ្លាក់ជនរងគ្រោះពីលើម៉ូតូបានបើកគេចបាត់។
រថយន្តមិនស្គាល់អត្តសញ្ញាណបើករត់គេចបាត់ពីកន្លែងកើតហេតុ ។
ក្រោយមកសមត្ថកិច្ចចុះវាស់វែងពិនិត្យកន្លែងកើតហេតុ តាមកាមេរ៉ាសុវត្តិភាពបញ្ជាក់ថា ករណីខាងលើគឺជាករណីចរាចរណ៍ពិតប្រាកដមែន ។
បច្ចុប្បន្ន សពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីស្វែងរកសាច់ញាតិ ៕






មតិយោបល់