ព័ត៌មានជាតិ

ម្ដាយ​រវល់​ដាំបាយ កូនប្រុស​អាយុ​២ឆ្នាំ​ លង់ទឹក​ស្រះ​ក្រោយ​ផ្ទះស្លាប់

ឧត្តរមានជ័យ: ម្ដាយរវល់ដាំបាយ ភ្លេចមើលកូនប្រុសអាយុ២ឆ្នាំ ដើរធ្លាក់ទឹកស្រះក្រោយផ្ទះលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្រោយផ្ទះរបស់ខ្លួន នៅភូមិអូរល្ហុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា ក្មេងរងគ្រោះមានឈ្មោះ ហន ហង្ស ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហ៊ុម ហ៊ន អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះលី សុខ ឃីម អាយុ៣៧ឆ្នាំ។

តាមការបំភ្លឺពីឪពុកម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា កូនរបស់ពួកគាត់ទើបចេះដើរតេះតះៗ ដោយម្ដាយរវល់ដាំបាយ ភ្លេចខ្លួន ភ្លេចមើលកូន ក៏ដើរទៅធ្លាក់ទឹកស្រះក្រោយផ្ទះលង់ស្លាប់តែម្តង៕

photo_2016-10-05_12-04-11

មតិយោបល់