ព័ត៌មានជាតិ

ធ្លាប់លួចបានសម្រេច៥ដង ចូលលើកទី៦ សមត្ថកិច្ចចាប់ក្របួចជាប់

ភ្នំពេញ: កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៥ និង ០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះសំណាក់ មុន្នីពេជ្រ បន្ទប់លេខ ១០១ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចរថយន្ត។

ជនសង្ស័យឈ្មោះ ផាន ឌីណា ហៅទី ភេទប្រុស អាយុ 22ឆ្នាំ មុខរបរមិនពិតប្រាកដ៌ ស្នាក់នៅខុនដូរបាលី២ បន្ទប់លេខ A៦ ជាន់ទី១៨ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំរមន រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

សម្ភារ:ដកហូតបានរួមមាន÷
-រថយន្តមួយគ្រឿងម៉ាក LEXUS RX330 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-8965។
-លុយ៥០០០ដុល្លារ។
-លុយខ្មែរ ១៨០,០០០រៀល។
-គ្រឿងអលង្ការ(ជញ្ជៀនមួយវង្ស-ខ្សែកមួយខ្សែ-ក្រវិលមួយគូ)
សម្ភារ:សំរាប់ធ្វើសកម្មភាពមួយចំនួន។

ដំណើររឿង៖ កាលពីវេលាម៉ោង ៣ និង ០០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ196H ផ្លូវ៦A ក្រុមទី១៨ ស្ថិតភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជនសង្ស័យបានធ្វើសកម្មភាពកាត់ទ្វាររបងសង្ក័សីចូលលួចយករថយន្ត ហើយរត់គេចបាត់ទៅ បន្ទាប់ជរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយទទួលបណ្ដឹងកម្លាំងជំនាញធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យ និងសួរនាំជនសង្ស័យសារភាពថា ខ្លួនពិតជាលួចយករថយន្តរបស់ជនរងគ្រោះប្រាកដមែនព្រមទាំងធ្លាប់ធ្វើសកម្មភាពលួចបានសម្រេចចំនួន៥ដងមកហើយ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចខ្លួននៅការិយាល័យដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់