ភ្នំពេញៈ នៅវេលាម៉ោង ៣ រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅមុខបន្ទប់ជួល ក្នុងភូមិតាសេក សង្កាត់/ខណ្ឌកំបូល រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូម៉ាក ឌ្រីមសង់ សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ 1HI-4846 បានបាត់កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។
ជនរងគ្រោះ ភេទស្រី មានមុខរបរនិស្សិត នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងម្នាក់នេះស្នាក់នៅទៅតាំងខាងលើ។
ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលសង្កាត់កំបូល ដើម្បីឲ្យសមត្ថកិច្ច ជួយស្វែងរកចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់។
សូមបញ្ជាក់៖ ករណីខាងលើនេះ ប្រជាពលរដ្ឋ សំណូមទៅលោក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល ជួយជំរុញមន្ត្រីក្រោមឱវាទ និងជំនាញ ចុះល្បាតពង្រឹងបន្ថែមទៀត នៅចំណុចម្ដុំហ្នឹងផង ព្រោះបាត់ម៉ូតូអស់ជាច្រើនគ្រឿងហើយ អ្នកខ្លះទៅដាក់ពាក្យបណ្ដឹង ឯខ្លះទៀតមិនបានទៅទេ ព្រោះគ្មានសង្ឃឹមទៅលើសមត្ថកិច្ចថា អាចស្វែងរកម៉ូតូរបស់គាត់ បានមកវិញទ្បើយ៕
មតិយោបល់