កណ្ដាលៈ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧ និង ៣០នាទី ត្រង់ចំណុចដីឡូត៍ទុកចោល ស្ថិតភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល មានករណីហិង្សាមួយកើតឡើង។
ជនរងគ្រោះឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំខាងលើ។
ជនសង្ស័យឈ្មោះ ឆែម សីហា ហៅចក់ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ/ឃុំខាងលើ (ឃាត់ខ្លួន)។
ដំណើររឿង៖ នៅវេលាកើតហេតុម៉ោង ៣ រសៀល ជនសង្ស័យបានផឹកស៊ីជា
មួយមិត្តភក្កិ រហូតដល់ម៉ោង ៧ យប់ជនរងគ្រោះក៏មកចូលរួមផឹកជាមួយពេលកំពុងផឹកជនសង្ស័យមានទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ ពីបញ្ហាចោទប្រកាន់គ្នា រឿងលួចមាន់ ពេលនោះជនសង្ស័យបានយកកែវវាយក្បាលជនរងគ្រោះ បណ្ដាលឲ្យបែកក្បាល ភ្លាមនោះជនរងគ្រោះរត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងគ្រំ នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់