ព័ត៌មានជាតិ

បុរសម្នាក់ដើរទៅបត់ជើង បណ្ដាលឲ្យរអិលជើងធ្លាក់ទំនប់លង់ទឹកស្លាប់

កំពង់ធំៈ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ម្នាក់ ស្ថិតនៅចំណុចទំនប់ទឹកបុស្សម្កាក់ ភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ តឹក យ៉ាន់ ភេទប្រុស អាយុ ៣៤ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះទៅបត់ជើងចុះដើរឆ្លងកាត់តាមទំនប់បុស្សម្កាក់រអិលជើងបណ្តាលឲ្យលង់ទឹកស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីធ្វើកោសល្យវិច័យរួច ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់