ព័ត៌មានជាតិ

មន្រ្តីអាវុធហត្ថម្នាក់ខឹងសង្សារមានប្រុសថ្មី ហៅមិត្តភក្ដិមកបាញ់ពីរគ្រាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ២០២១ មានករណីបុរសម្នាក់ជាមន្រ្តីកងរាជអាវុធហត្ថ ខឹងសង្សាររបស់ខ្លួនមានប្រុសថ្មី ហៅមិត្តភក្ដិមកដកកាំភ្លើងបាញ់ចំនួនពីរគ្រាប់ ផ្អើលដល់ពលរដ្ឋប្ដឹងសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំបង្កការភ្ញាក់ផ្អើលកើតឡើង ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សាក់ ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ ស្នាក់នៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាងអ៊ុតសក់ ។ ចំណែកជនបង្កឈ្មោះ សុខ ចាន់អ៊ិន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអាវុធហត្ថ ស្នាក់នៅភូមិគ្រឹះមួយកន្លែង ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ករណីខាងលើនេះ នារីរងគ្រោះបាននិយាយរៀបរាប់ថា ជនបង្កត្រូវជាសង្សារចាស់របស់នាង ធ្លាប់ស្រលាញ់គ្នា អស់រយៈពេលជិត៣ឆ្នាំមកហើយ ។ នៅមុនពេលកើតហេតុ បុរសជាសង្សារចាស់នោះ បាននាំទៅហូបចុកនៅភូមិគ្រឹះមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ហើយត្រឡប់មកវិញ ត្រូវបានសង្សារចាស់តាមរករឿងដល់ផ្ទះជួល ដោយឃើញមានសង្សារថ្មី បើករថយន្តមកលេងនៅផ្ទះជួល បុរសសង្សារចាស់ បានរករឿងអោយនារីរងគ្រោះចេញមកខាងក្រៅ រួចគំរាមបាញ់សម្លាប់ បណ្តាលឲ្យជនរងគ្រោះនឹងសង្សារថ្មី ភ័យមិនហ៊ានចេញក្រៅនោះទេ រួចបានហៅមិត្តភក្ដិចំនួន២នាក់មកទៀត បានបាញ់ពីរគ្រាប់ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសង្សារថ្មី ភ័យប្តឹងសមត្ថកិច្ចឃាត់បានម្នាក់ នារីរងគ្រោះបានរៀបរាប់បន្តទៀតថា ដោយសារគាត់ទាក់ទងមានសង្សារថ្មី ព្រោះបុរសសង្សារចាស់នោះមានគាត់មួយហើយ នឹងមានស្រីផ្សេងទៀតរាប់មិនអស់ ហើយធ្វើអោយគាត់សុំបែកគ្នាតែម្ដង តែបុរសសង្សារចាស់មិនព្រមបែកនោះទេ ។

ប្រភពព័ត៌មានពីជនបង្កដែលជាសង្សារចាស់និយាយថាថា នារីរងគ្រោះគឺជាប្រពន្ធរបស់ខ្លួន គាត់តែងផ្តល់លុយកាក់ជាច្រើនមកហើយ ដោយសារគាត់ស្រលាញ់ទុកជាអនាគត់ ហើយនៅមុនពេលកើតហេតុ វេលាម៉ោង០៤ល្ងាច មុនពេលកើតហេតុ គាត់បាននាំនារីជនរងគ្រោះ មកហូបនៅទីតាំងកន្លែងគាត់ រហូតដល់ពេលយប់កំពុងរស់នៅជាមួយគ្នា ក៏ស្រាប់តែមានគេឆាត ឲ្យនាងមកផ្ទះប្រញាប់ ។ នៅពេលនោះនារីរងគ្រោះជាសង្សាររបស់គាត់ ក៏ត្រឡប់មកផ្ទះជួលភ្លាម ។ គាត់បានតាមមកដល់ មានរថយន្តមួយគ្រឿង បើកឈប់នៅខាងមុខផ្ទះ ហើយគាត់បានស្រែកពីខាងក្រៅសួរ នៅពេលនោះជនរងគ្រោះចេញមកជួបគាត់ បានបន្តិចរួចទាញទ្វារបិទ ធ្វើអោយគាត់ដឹងថា គឺជាសង្សារថ្មី បន្ទាប់មកគាត់បានទាក់ទងទៅមិត្តភក្តិគាត់ចំនួន០២នាក់ទៀត ឲ្យមកកន្លែងកើតហេតុ ។ លុះមិត្តភក្ដិមកដល់ខឹងជំនួសគាត់ពេក ក៏បានបាញ់ចំនួន០២គ្រាប់ រួចគេចខ្លួនបាត់ ចំណែកគាត់នៅរង់ចាំសមត្ថកិច្ចជួយដោះស្រាយរឿងគាត់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ បានសួរនាំរួចឃាត់បុរសសង្សារចាស់ខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាល តែដោយជនសង្ស័យជាកម្លាំងអាវុធហត្ថ រង់ចាំប្រគល់អោយអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃបន្ទាប់ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់