ព័ត៌មានជាតិ

Update៖ ចូលហាងម៉ាស្សា «លីលី» រកសេវាផ្លូវភេទ បានហៅភេទទី៣ ចូលបន្ទប់ជាមួយ ចេញមកវិញ អត់លុយឲ្យ ឈ្លោះគ្នា ដកកាំភ្លើងបាញ់គំរាមជាច្រើនគ្រាប់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ៧និង៥៥នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុ មុខហាងម៉ាស្សា «លីលី» ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីបាញ់រះជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល។

ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ម៉ាកអាសង់ សេ១២៥ ស៊េរី០១៨ ផ្លាកលេខ ភ្នំពេញ 1GQ-2181។ ចំណែកជនរងគ្រោះឈ្មោះ ប៉ោក សេរីវុធ កែភេទជាស្រី មុខរបរ បុគ្គលិកម៉ាស្សាទីតាំងខាងលើ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ (ជនសង្ស័យ) បានជិះម៉ូតូចូលទៅទីតាំងម៉ាស្សាខាងលើ បំណងរកសេវាផ្លូវភេទ ដោយយកបុគ្គលិកម៉ាស្សាម្នាក់ ជាភេទទី៣ (កែភេទជាស្រី) ចូលក្នុងបន្ទប់ជាមួយ។ លុះរួចរាល់ បានចេញមកក្រៅ ទំនងជាគ្មានលុយឲ្យគេ ក៏កើតជាទាស់ពាក្យសម្ដីគ្នា ប្រទាញប្រទូង រហូតចាប់ហែកអាវខាងប្រុស និងឃាត់ម៉ូតូទុក។

មួយសន្ទុះក្រោយមក ជនសង្ស័យ បានដើរចេញបាត់ទៅ ប្រហែលកន្លះម៉ោងក្រោយមក ស្រាប់តែជនសង្ស័យ ដើរកាន់កាំភ្លើងAK សំដៅមកហាងម៉ាស្សាខាងលើ ឈរនៅខាងក្រៅ បាញ់៦ទៅ៧គ្រាប់ រួចក៏ដើរចូលទៅយកម៉ូតូជិះចេញទៅបាត់ទៅ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ដើមហេតុករណីនេះ គឺជនសង្ស័យ បានចូលមកហាង ដើម្បីរកសេវាផ្លូវភេទ ដោយយករូបគាត់ ហើយបានព្រមព្រៀងគ្នា ក្នុងតម្លៃ២៥ដុល្លារ តែពេលរួចរាល់ ចេញមកក្រៅ បែរជាហុចលុយឲ្យគាត់ ១,៤០០០រៀលទៅវិញ ធ្វើឲ្យគាត់មិនសុខចិត្ត ទើបឈានដល់កើតរឿងហេតុខាងលើ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចមូលដ្ឋាន មកដល់ដើម្បីត្រួតពិនិត្យទីតាំងកើតហេតុ រកឃើញសំបកគ្រាប់ AK6 គ្រាប់ ហើយបានឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីកំណត់អត្តសញ្ញាណជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់