ព័ត៌មានជាតិ

សមត្ថកិច្ច​​អធិការ​ដ្ឋាន​នគរបាល​ស្រុក​សំរោងទង​ ចា​ត់ការ​ក្រុមបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤​ ដែលជាក្រុ​ម​ក្មេងទំនេីង​មិនគួរយកគំរូ…

កំពងស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា តាមការឲ្យដឹងព័ត៌មានពីលោកវរសេនីយ៍ឯក
ឃុត​ សុផល​ អធិការ​ នគរបាលស្រុក​សំរោងទង​ ថា
ក្មេង​ប្រុស២នាក់​ រស់នៅ​ក្នុងខេត្ដ​កំពង់ស្ពឺ​ ត្រូវ​បាន​កម្លាំងនគរបាល​ឃាត់និងនាំយកមកអធិការដ្ឋាន​ន​គ​របាលស្រុក​សំរោងទង​ ដេីម្បី​ធ្វើ​ការអប់រំណែនាំ​ និ​ងពិនិត្យ​លេីករណី​មួយចំនួន​បន្ដ(សាកសួរ​តាមនីតិវិធី​)។ក្មេងទាំងពីដែលបង្ហោះម៉ូតូមានឈ្មោះ
១. គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)
២. យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះក្រោយ)
#សកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ៤​ ម៉ូតូម៉ា​ក​ហុងដា​ សេរីឆ្នាំ២០២២ ពាក់ស្លាក​លេខ កំពង់ស្ពឺ 1Y.5214 កាលពីថៃ្ងទី១៩-០៥-២០២៣​ រសៀល​ម៉ោង​ ១៧:០០នាទី៕

មតិយោបល់