កណ្ដាលៈ កាលពីវេលាម៉ោង ៧ និង២៥នាទីយប់ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានករណីលួច មានស្ថានទម្ងន់ (ឆក់ទូរស័ព្ទ)។
ជនរងគ្រោះឈ្មោះ ប្រឹម កែវវាសនា ភេទប្រុស អាយុ ៨ឆ្នាំ មានទីលំនៅភូមិរទាំត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែកជនសង្ស័យ០៥នាក់ ៖(ឃាត់ខ្លួន០៤នាក់គេចខ្លួន០១ នាក់)៖
១-ឈ្មោះ យ៉េង សិលា ភេទប្រុស អាយុ២១ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២-ឈ្មោះ ស៊ន សុខលី (ឈីត) ភេទប្រុស អាយុ២៦ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (ឃាត់ខ្លួន)។
៣-ឈ្មោះ ហៀប ឆានី (ទិន) ភេទ ប្រុស អាយុ ២៤ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៤-ឈ្មោះ យ៉ាន់ ស្រស់ ភេទប្រុស អាយុ ៣១ឆ្នាំ (ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
៥-ឈ្មោះ ម៉ៅ ប្រុស (ម៉េង) អាយុ២២ ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ
ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។
សម្ភារៈបាត់បង់៖
១.ទូរសព្ទ័ ០១គ្រឿង ម៉ាក oppo ពណ៌ខ្មៅ
វត្ថុតាងចាប់យក ៖
១.ម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ បិតស្កុតពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1FH-7464(ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ហៀប ឆានី)។
២.ទូរសព្ទ័ដៃ០១គ្រឿងម៉ាក oppo ពណ៌ខ្មៅ (ជារបស់ជនរងគ្រោះ)។
ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ឈ្មោះ ប្រឹម ពៅ ភេទប្រុស អាយុ៣៩ឆ្នាំ (ខ្មែរ) មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាឪពុក ជនរងគ្រោះ បានប្រើជនរងគ្រោះ ឲ្យទៅទិញក្រូចឆ្មា និងស្លឹកខ្ទឹម ទល់មុខផ្ទះ ស្ថិតនៅក្នុងភូមិ-ឃុំ កើតហេតុ ពេលទិញហើយ ជនរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញ ដោយដៃម្ខាងកាន់ទូរស័ព្ទ និងដៃម្ខាងទៀត កាន់ក្រូចឆ្មា ស្លឹកខ្ទឹម ដើរមិនទាន់ដល់ផ្ទះផង ស្រាប់តែមានម៉ូតូ ០១គ្រឿង ជិះគ្នាចំនួន០២នាក់ បើកមកជិតជនរងគ្រោះ ហើយធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះតែម្ដងុ។ ភ្លាមៗនោះជនរងគ្រោះ បានស្រែកថា ចោរៗ ក៏ឪពុកជនរងគ្រោះ និងបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិឭសំឡេង បានចេញមើល ហើយស្ទាក់ចាប់ជនសង្ស័យ បណ្តាលឲ្យម៉ូតូជនសង្ស័យ ដួលហើយចាប់ជនសង្ស័យបានម្នាក់ រីឯម្នាក់ទៀត បានរត់ចូលក្នុងព្រៃ ក្នុងភូមិគេចខ្លួនបាត់។
ក្រោយមកប្រជាពលរដ្ឋ បានទូរស័ព្ទរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ មួយសន្ទុះមក ក៏ចុះមកដល់ នាំខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ឈ្មោះ យ៉េង សិលា ភេទប្រុស បានឆ្លើយសារភាពថា នៅថ្ងៃ៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែ១៣ និង៣០នាទី ខ្លួន នឹងបក្ខពួកចំនួន០៣នាក់ទៀត បានជួបគ្នានៅរោងចាំចំការចេករបស់ឈ្មោះ ហៀប ឆានី ពិភាក្សាគ្នារឿងរៀបគម្រោងចេញឆក់ ដោយឈ្មោះ ម៉ៅ ប្រុស(ម៉េង) ភេទប្រុស ជាអ្នកផ្តើមគំនិតចេញឆក់ ក្រោយពីទទួល បានចម្លើយពីឈ្មោះ យ៉េង សិលា រួចផ្នែកយុត្តិធម៌ បានបន្តចុះមកឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ។
បញ្ចាក់ ៖ កន្លងមកបក្ខពួកជនសង្ស័យ ធ្លាប់ចេញឆក់បាន០៥ លើក រួចមកហើយ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ០៤លើក និងនៅស្រុកកៀនស្វាយ០១លើក ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។
ក្រោយសាកសួរនាំចប់ បានបញ្ជូនជនសង្ស័យទាំង០៤នាក់ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់