កំពង់ធំៈ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់បាត់បង់ជីវិត លើកំណាត់ផ្លូវលំក្រាលគ្រូសក្រហម ភូមិបឹង ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ករណីនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ1I-8041បើកបរដោយឈ្មោះ ឌឹម ភារៈ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ (របួសធ្ងន់) បានបុកជាមួយម៉ូតូហុងដាC110 (ឆ្អឹង) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ចន នី ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)។
ចំណែកមូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាសេ១២៥ ឈ្មោះ ឌឹម ភារៈ បើកបរមិនប្រកាន់ស្តាំ។ ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែង យកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្តាន់រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕



មតិយោបល់