ព័ត៌មានជាតិ

នារីម្នាក់លោតសម្លាប់ខ្លួនពីជាន់ទី៤ បណ្ដាលឲ្យធ្លាក់ចំស្រ្តីម្នាក់ រងរបួសធ្ងន់ នៅខណ្ឌដូនពេញ

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទី ស្ថិតត្រង់ចំណុចផ្ទះលេខ៩៤អឺ ៤សេដ ផ្លូវលេខ១២៦ ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីនារីម្នាក់លោតសម្លាប់ខ្លួនពីជាន់ទី៤។

នារីខាងលើមានឈ្មោះ ពេជ្រ ច័ន្ទបូរមី ភេទស្រី អាយុ ២១ឆ្នាំ (សម្លាប់ខ្លួន) ។
ជនរងគ្រោះឈ្មោះ​ ញឹក ចរិយា ភេទស្រី អាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៨អឺ២ ផ្លូវលេខ១២៦ រស់នៅភូមិកើតហេតុ (ត្រូវនារីលោតសម្លាប់ខ្លួនធ្លាក់ចំ) រងរបួសធ្ងន់ទាំង ២នាក់។

ដំណើររឿង៖ មុនពេលកើតហេតុនារីប៉ុនប៉ងសម្លាប់ខ្លួនខាងលើ ព្យាយាមលោតសម្លាប់ខ្លួនច្រើនដងមកហើយ ប៉ុន្តែមិនដែលបានសម្រេចម្ដងណាឡើយ រឿងនោះកើតឡើងជារឿយៗ បន្ទាប់ពីនាងសម្រាលកូនរួច មើលទៅនាងហាក់បីដូចជា មិនសូវប្រក្រតីសោះ ។ នៅថ្ងៃកើតហេតុគេឮសំលេងប្រាវ ធ្លាក់ពីលើដំបូលស័ង្កសី លុះពេលនាំគ្នាមកមើលទើបដឹងថា នារីនោះ លោតពីលើជាន់ទី៤មក បណ្ដាលឲ្យធ្លាក់ចំស្រ្តីម្នាក់ ដែលកំពុងអង្គុយលេងនៅខាងក្រោម បែកក្បាលហូរឈាមសន្លប់ស្ដូកស្ដឹងទាំង ២នាក់ ។

ក្រោយពីកើតហេតុអ្នកទាំង ២ត្រូវបានពលរដ្ឋបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់