ព័ត៌មានជាតិ

រថយន្ត០៣គ្រឿងបុកបន្តកន្ទុយគ្នា នៅផ្លូវជាតិលេខ6A បណ្តាលឲ្យខូតខាតទាំងសងខាងយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយឡែនឌ័រ បុកកាម៉ារីឆ្លាមពីក្រោយខ្ទេច រួចបណ្តាលឱ្យរថយន្តកាម៉ារីនេះ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកស៊ីណាមួយតង់ទៀត រងការខូចខាតយ៉ាងដំណំទាំង០៣គ្រឿង ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ ចំណុចផ្លូវបត់ចូលគម្រោងបុរីមួយកន្លែង ក្នុងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកកាម៉ារីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2L 9058 បើកដោយបុរសម្នាក់ និងរថយន្តមួយគ្រឿងទៀត ម៉ាក់ហាយឡែងឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AE 7435 បើកដោយបុរសម្នាក់ ស្របទិសគ្នាពីជើងទៅត្បូង ដោយរថយន្តហាយឡែនឌ័រ បើកពីក្រោយតាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ចំណុចកើតហេតុ រថយន្តកាម៉ារីបត់ឆ្វេងឆ្លងផ្លូវ រថយន្តហាយឡែនឌ័រ អកហ្សើទៅបុកពីក្រោយខូចខាតយ៉ាងដំណំ រថយន្តកាម៉ារី ក៏រុលទៅបុករថយន្តម៉ាក ស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG 6691 ដែលកំពុងបើកតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីត្បូងទៅជើង បណ្តាលឱ្យខូចខាត និងរេទៅបុកស្លាកសញ្ញាចរាចរណ៍ រលំមួយដើម ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យមើល និងទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌចុះមកវាស់វែង យករថយន្តទាំងបីគ្រឿងទៅរក្សាទុក នៅផ្នែកចរាចរណ៍ ដើម្បីដោះស្រាយជាក្រោយ ៕

មតិយោបល់