ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យយុវជន ២នាក់រងរបួសធ្ងន់ នៅស្រុកបាទី

តាកែវ: នៅវេលាម៉ោង ១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតលើផ្លូវជាតិខេត្តលេខ១២២B គីឡូម៉ែត្រលេខ១-២ ត្រង់ចំណុចទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ។

រថយន្តម៉ាក វីស្គូ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ភ្នំពេញ 2Z-2930 ធ្វើដំណើរពីកើតអ្នកបើករត់គេច បានបុកម៉ូតូម៉ាក Click ពណ៌ក្រហម ពាក់ផ្លាក់លេខ សៀមរាប 1F-5658 អ្នកបើកបរឈ្មោះ អឹម វណ្ណារុន ភេទប្រុស អាយុ ២២ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិម្កាក់ ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។ អ្នករួមដំណើរឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងបែបបទ និងដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់