តាកែវៈ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីព្រឹក មានករណីអត្តឃាត (ចងកសម្លាប់ខ្លួន) អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានទទួលព័ត៌មានពីលោក ង៉ែត ប្រុស នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាភេមថា មានករណីមនុស្សធ្វើអត្តឃាដចងកសម្លាប់ខ្លួន នៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ទទួលបានព័ត៌មាននេះផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យសាកសពដល់កន្លែងកើតហេតុឃើញដូចខាងក្រោម៖
-សាកសពចងករនឹងខ្សែនីឡុងជាមួយដើមអញ្ជ័យ កម្ពស់២,១០cm
-សាកសពឈ្មោះ ឡាង អាត់ ភេទប្រុស អាយុ 26 ឆ្នាំ មានកម្ពស់១,៦៨cm
-សាកសពស្លៀកកីឡា ពណ៌ខៀវឆ្នូតខ្មៅ ពាក់អាវក្រណាត់ខ្មៅក្រឡាអុចៗ
-សាកសពមានចេញទឹកកាមនិង ទឹកនោមលើប្រដាប់ភេទ
-សាកសពមានក្បាលលាមក៍នៅរន្ធគូថ
-លើសាកសពផ្នែកករមានស្នាមទ្រុឌ មួយជុំករ ។
-ដៃសាកសពក្តាប់មានជ្រួលឈាមនៅចុងដៃ ចុងជើង ក្រៅពីនោះពុំមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
មូលហេតុ៖ មានវិបត្តិផ្លូវចិត្តប្រើសារធាតុញៀនលើសកម្រិត។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់