ព័ត៌មានជាតិ

កំហឹងស្ទាវ! ទាស់ពាក្យសម្តីគ្នា កាប់២កាំបិតរបួសធ្ងន់!

ឧត្តរមានជ័យៈ មានករណីហិង្សាមួយបានកើតឡើង ដោយបុរសម្នាក់ត្រូវបានជនដៃដល់ម្ខាងទៀត កាប់២កាំបិតបណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទី យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខបេនឡានផ្សារថ្ម ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវភាគីម្ខាងទៀតកាប់បណ្តាលឲ្យរបួសខាងលើនេះ មានឈ្មោះ ណូ​យ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ត្រូវជនដៃដល់កាប់២កាំបិត បណ្តាលឲ្យរងរបួសខ្នង និងក្បាលយ៉ាងធ្ងន់ធ្ងរ​ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្រោយពីទាស់ពាក្យសម្តីគ្នាខ្លាំង ទើបទាញកាំបិតកាប់តែម្តង។ ចំណែកជនដៃដល់បានរត់គេចខ្លួនបាត់ ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមចាប់ខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់