ត្បូងឃ្មុំៈ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១និង៤៣នាទីព្រឹក អគ្គិសនីត្បូងឃ្មុំសាខាពញាក្រែក សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅតំបន់មួយចំនួន ដែលស្ថិតនៅ៖ ភូមិត្រពាំងផ្លុង ភូមិត្រពាំងផ្លុងថ្មី ភូមិត្រពាំងព្រីង ភូមិព្រះផ្តៅ ភូមិទួលសង្កែ ភូមិក្បាលដំរី ភូមិត្រពាំងរំសែង ភូមិថ្មី ភូមិត្រាចខោល និងភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
មូលហេតុ៖ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) បាក់ចំនួន០១ដើម ដោយសារមានរថយន្តបើកបុក កាលពីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការប្តូរបង្គោល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ៤និង០០នាទីរសៀល។
សូមប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
មតិយោបល់