ព័ត៌មានជាតិ

មន្ត្រីនគរបាលខេត្តព្រះវិហារ ២រូប ទំនងស្រវឹងស្រា ជិះម៉ូតូធ្លាក់ពីលើស្ពាន បណ្ដាលឲ្យស្លាប់

ព្រះវិហារៈ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ១០និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង ចំណុចស្ពានអូរម្លូជ្រុង ស្ថិតនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ម៉ូតូរងគ្រោះម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង1D-0351 បើកបរដោយឈ្មោះ ញឹម សុខា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជានគរបាល ខេត្តព្រះវិហារ។ អ្នករួមដំណើរឈ្មោះ ម៉ី ចាន់ដារ៉ា ភេទប្រុស មុខរបរជានគរបាលខេត្តព្រះវិហារ។ អ្នកទាំងពីរបានជិះម៉ូតូចេញពីភូមិត្មាតប៉ើយ ទំនងស្រវឹងខ្លាំងបំណងត្រឡប់មកខេត្តវិញ មកដល់ចំណុចកើតហេតុ បានធ្លាក់ទាំងម៉ូតូទាំងមនុស្សពីលើស្ពានចូលក្នុងទឹក បណ្ដាលឲ្យស្លាប់ទាំងពីរនាក់។

យោងតាមការពិនិត្យលើ ករណីនេះលោកមេប៉ុស្ដិ៍បានបញ្ជាក់ថា ពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន រីឯ មធ្យោបាយ និងសាកសពប៉ុស្ដិ៍បានប្រគល់ជូនស្នងការរងផែនអន្តរាគមន៍ យកទៅស្នងការខេត្តព្រះវិហារ៕

មតិយោបល់