ព័ត៌មានជាតិ

Update៖ឆេះរោងកម្មកររបស់ការដ្ឋានសំណង់បុរីអ័រគីដេ១៤០បន្ទប់នៅខណ្ឌជ្រោយចង្វារ

ភ្នំពេញ: រោង កម្មករ សំណង់ របស់ ការដ្ឋានសំណង់ បុរី អ័ រ គី ដេ ត្រូវ បាន អគ្គិ ភ័យ ឆាបឆេះ យ៉ាង សន្ធោសន្ធៅ បណ្តាល ឲ្យ បន្ទប់ កម្មករ ចំនួន១៤០ បន្ទប់ ត្រូវ បាន បំផ្លាញ។

ហេតុការណ៍ អគ្គី ភ័យ ខាងលើ នេះ បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល កាលពី វេលា ម៉ោង ប្រមាណ ១០ ព្រឹក ថ្ងៃ ទី ២ ខែ កុម្ភ: ឆ្នាំ ២០២០ នៅ ចំណុច ការដ្ឋាន សំណង់ បុរី អូ គី អេ ស្ថិត ក្នុង ភូមិ ព្រែក តា គង់ សង្កាត់ ព្រែក តា សេក ខណ្ឌ ជ្រោយចង្វារ រាជធានី ភ្នំពេញ ។

តាម នគរបាល មូលដ្ឋាន បានឲ្យ ដឹង ថា រោង កម្មករ ដែល ត្រូវ ភ្លើង ឆេះ នេះ មាន ទំហំ ទទឹង ១៩ ម៉ែត្រ គុណ នឹង បណ្តោយ ៤០ ម៉ែត្រ ធ្វើ អំ ពី ដែក ប្រក់ស ង្ក័ សី មាន ២ ជាន់ សរុប ចំនួន ១៤០ បន្ទប់ ។

តាម ព័ត៌មាន ឲ្យ ដឹង ថា មុន ពេល កើតហេតុ ស្រាប់តែ ភ្លើង បាន ឆាបឆេះ ចេញពី រោង កម្មករ យ៉ាង សន្ធោសន្ធៅ និង មាន ផ្សែងហុយ ទ្រលោម បង្ក ឲ្យ មានការ ភ្ញាក់ផ្អើល យ៉ាង ខ្លាំង ។ ភ្លាម ៗនោះ នគរបាល និង អាជ្ញាធរ ក៏ បាន ចុះ ទៅ ដល់ កន្លែង កើតហេតុ ហៅ រថយន្ត ពន្លត់អគ្គិភ័យ ទៅ អន្តរាគមន៍ដែរ តែ ដោយសារ ភ្លើង ឆេះ ពេញបន្ទុក ធ្វើ ឱ្យ រថយន្ត ពន្លត់អគ្គិភ័យ ពុំ អាច បាញ់ទឹក ទប់ស្កាត់ បាន បណ្តាល ឲ្យ រោង កម្មករ ទាំងមូល ត្រូវ ភ្លើង ឆេះ រង ការ ខូចខាត ទាំងអស់ ស្រុង ។

តាម នគរបាល ឲ្យ ដឹង ថា បន្ទាប់ ពី អគ្គី ភ័យខាងលើ កើតឡើង ក៏ មាន រថយន្ត ពន្លត់អគ្គិភ័យ របស់ ក្រុមហ៊ុន O C IC ចំនួន ៥ គ្រឿង បាន ទៅ អន្តរាគមន៍ បាញ់ ពន្លត់ ហើយ ភ្លើង បាន រលត់ ទៅ វិញ នៅ វេលា ម៉ោង ប្រមាណ ១១ និង ៣០ នាទី ព្រឹក ថ្ងៃ ដដែល ។

នគរបាល បានឲ្យ ដឹង ថា មូលហេតុ ដែល កើត មាន អគ្គិភ័យ ខាងលើ នេះ គឺ បណ្តាល មក ពី ទុ ស្សេ ខ្សែភ្លើង ហើយ ភ្លើង ឆេះ រាលដាល ដល់ រោង និង បន្ទប់ កម្មករអស់ ទាំងស្រុង ប៉ុន្តែ ពុំ បណ្តាល ឲ្យ មនុស្ស ណា ម្នាក់ រង របួស ឡើយ ៕

 

មតិយោបល់