ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២ករណីលួចឆក់យ៉ាងសកម្ម

កណ្តាល: កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧និង ៣០ នាទី យប់នៅចំណុចសួនច្បារតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ១ នាក់ ឈ្មោះ ច្រិច ពៅដារាវត្តី ភេទ ស្រី អាយុ ១៦ ឆ្នាំ នៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស ។
ជនសង្ស័យ ២ នាក់៖
១- ឈ្មោះ ឈឿន វណ្ណារ៉ា ហៅប៊ូស ភេទ ប្រុស អាយុ ១៥ ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) ។
២- ឈ្មោះ ថន ពុទ្ធិ ភេទ ប្រុស អាយុ ៣៣ ឆ្នាំ
មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបាល (គេចខ្លួន) ។
សម្ភារ:បាត់បង់៖
– ទូរស័ព្ទ ១ គ្រឿងម៉ាក iphone X Max ពណ៌ទឹកមាស លេខស៊ីម 070887178 ។
វត្ថុតាងចាប់យក៖គ្មាន
តាមប្រភពព័ត៌មានកាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូចេញពីរៀនភាសាចិននៅសាលាហេងតុង ហើយលើកទូរស័ព្ទខាងលើ តេទៅម្តាយរបស់ខ្លួន ពេលនោះក៏មានជនសង្ស័យ ២ នាក់ខាងលើជិះម៉ូតូ ១ គ្រឿងម៉ាក smash ពណ៌ខ្មៅ ដោយឈ្មោះ ថន ពុទ្ធី ជាអ្នកបើកម៉ូតូ រីឯឈ្មោះ ឈឿន វណ្ណារ៉ា ហៅ ប៊ូស ជាអ្នកធ្វើសកម្មភាពឆក់ពីដៃជនរងគ្រោះហើយយកទៅលក់នៅហាងខាងក្រោមរង្វង់តាខ្មៅបានលុយ $200 ចែកគ្នាម្នាក់ $100 យកលុយចាយ និងទិញថ្នាំញៀនជក់អស់ទៅ ។ រហូតមកដល់ថ្ងៃទី ០១ ខែកុម្ភះ ឆ្នាំ២០២០ ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ខាងលើ រួចហើយបញ្ជូមមកអធិការដ្ឋានដើម្បីសាកសួរចាត់ការតាមនីតិវិធីតែម្តង ៕

 

មតិយោបល់