ព័ត៌មានជាតិ

រហូតមកទល់ពេលនេះ អ្នកជំងឺរលាកសួតបង្កឡើង ដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី​ និងអ្នករួមដំណើរគ្មានរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់ទេ

ព្រះសីហនុ: យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា រហូតដល់ម៉ោង ៤និង៣០ល្ងាច ថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២០ ស្ថានភាពអ្នកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មី អ្នកជំងឺបន្តមានសុខភាពល្អ គ្មានរោគសញ្ញាផ្លូវដង្ហើមគួរឲ្យកត់សម្គាល់ទេ ។ អ្នកប៉ះពាល់ កន្លែងផ្សេងៗគ្នាជាមួយអ្នកជំងឺ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ រហូតពេលនេះ អ្នកទាំងនោះពុំមានអ្នកចេញរោគសញ្ញាអ្វីនៅឡើយដែរ។

មន្រ្តីជំនាញនឹងបន្តតាមដានសុខភាព អ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ ហើយគ្រូពេទ្យថែទាំអ្នកជំងឺ ក៏គ្មានចេញរោគសញ្ញាអ្វីទេ និងគ្រប់គ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យក្រុងព្រះសីហនុ កំពុងបម្រើការងារក្នុងមន្ទីរពេទ្យជាធម្មតា ។ រហូតពេលនេះពុំទាន់រកឃើញករណីជំងឺកូរ៉ូណាវីរុសថ្មីទៀតទេ ។

ព័ត៌មានបន្ថែមសូមទាក់ទងលេខ៖ ១១៥ ៕

មតិយោបល់