ព័ត៌មានជាតិ

ប៉ូលិសជំនាញ បញ្ជូន ចោរជំនាញ ឆក់ ២នាក់ ទៅឲ្យតុលាការ ចាត់ការតាមជំនាញ

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៨ បានបញ្ជូនខ្លួនចោរឆក់ ២នាក់ ទៅឲ្យតុលាការចាត់ការតាមច្បាប់។

យោងតាមរបាយការណ៍ របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ ទី១ឈ្មោះ វិសិដ្ឋ វង្ស ហៅ មុន្នី ហៅ តឿ ភេទ ប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះ លេខ ៧A ផ្លូវលេខ ២៥៨ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២ឈ្មោះ សំ វិចិត្រ ហៅ ពេជ្រ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចោរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ
ចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា សមត្ថកិច្ចជំនាញ បានស្រាវជ្រាវ និងឃាត់ខ្លួន ក្រុុមជនសង្ស័យទាំង ២នាក់ខាងលើ កាលយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៨ នៅចំណុចខាងកើតអនុវិទ្យាល័យចតុមុខ ផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លូន សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖
-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ ឈាម ជ្រូកសេរី ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1BH-5518 ចំនួន ១គ្រឿង
-ម៉ូតូម៉ាកហុងដា ប៊ីតពណ៌ ខ្មៅ លាយ ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1GO-5671 ចំនួន ១គ្រឿង
-ទូរស័ព្ទ ដៃ ម៉ាក Samsung ពណ៌ មាស ចំនួន ១គ្រឿង។

ជនសង្ស័យត្រូវបាន សមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីពួកគេបាន ធ្វើសកម្មភាពឆក់ចំនួន ០៧ករណី៖
-ករណីទី១៖ ឆក់ទូរស័ព្ទ ដៃ ម៉ាក IPhoneX ពណ៌ស នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ ២៥៨ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី ០៩ ខែសីហា ឆ្នាំ ២០១៨។
-ករណីទី២៖ ឆក់ កាបូបស្ពាយ ពណ៌ ខ្មៅ លាយ ទឹកមាស នៅចំណុចមុខហាងម៉ាស្សាឆ្នេរមាស ផ្លូវសប៊ិតក្រុម ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលទី០៩ ខែសីហា ឆ្នាំ២០១៨។
-ករណីទី៣៖ ឆក់ ទូរស័ព្ទ ដៃ ម៉ាក អាយហ្វូន ៧ ផ្លឹស ពណ៌ខ្មៅ នៅចំណុចជិតស្តុបបូកគោកផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ទី ០៦ ខែសីហា ឆ្នាំ២០១៨។
-ករណីទី៤៖ ឆក់ ទូរស័ព្ទ ដៃ ម៉ាក អាយហ្វូន៦ ផ្លឹស ពណ៌ខ្មៅ នៅចំណុចជិតមន្ទីរពេទ្យមេគង្គផ្លូវលេខ ៣១០ កែងផ្លូវលេខ ៦៣ សង្កាត់បឹង កេងកង ទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។
-ករណីទី ៥៖ ឆក់ កាបូបដៃ នៅចំណុចហាងប្រូកលីនភីហ្សា ផ្ទះលេខ ២០ ផ្លូវលេខ១២៣ ក្រុមទី៣៥ ភូមិ ៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៨។
-ករណីទី ៦៖ ឆក់ ទូរស័ព្ទ ដៃ មួយ គ្រឿង ម៉ាក HUWEI មិនសម្រេច នៅចំណុចផ្លូវលេខ ១០៥ កែងផ្លូវលេខ ៤២០ សង្កាត់បឹងត្របែក ខណ្ឌ ចំការមន រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨។
-និងករណី ទី ៧៖ ឆក់ ទូរស័ព្ទ ដៃ មួយ គ្រឿង ម៉ាក អាយហ្វូន ៦ ផ្លឹស ពណ៌ទឹកប្រាក់ នៅចំណុចបណ្តោយផ្លូវព្រះមុន្នីវង្ស ជិតតូបលក់កាសែត សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០១៨៕

មតិយោបល់