ព័ត៌មានជាតិ

ជនសង្ស័យ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីឃាតកម្មនៅខេត្តសៀមរាប

សៀមរាប: ក្រោមការដឹកនាំរបស់លោក ទិត្យ ណារ៉ុង ស្នងការ និងលោក ភឹង ចិន្ដារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការសម្របសម្រួលនីតិវិធីពីលោកកើត សុវណ្ណារ៉េតព្រះរាជអាជ្ញាអបសាលាដំបូងខេត្តសៀមរាប និងមានកម្លាំងសហការពីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នគរបាលខេត្តសៀមរាប។

លោក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកិច្ចប្រតិបត្តិការបើកការស៊ើបអង្កេតបំបែកសំណុំរឿងករណីឃាតកម្មគិតទុកជាមុន បានជោគជ័យសម្រាប់រកយុត្តិធម៌ជូនជនរងគ្រោះឈ្មោះហេង វិឆាយ ភេទប្រុស អាយុ ២០ឆ្នាំ ដែលបានទទួលមរណ:ភាព
កាលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដោយរងការកាប់យ៉ាងព្រៃផ្សៃគ្មានធម៌មេត្តា ពីក្រុមក្មេងទំនើង១ក្រុម ដោយសារតែជម្លោះបន្តិចបន្តូចក្នុងក្លឹបកាឡាក់ស៊ីក្នុងការផឹកស៊ីក្រោយពីមានការឈ្លោះក្នុងក្លឹបត្រូវបានបំបែកគ្នាពីសន្តិសុខ ហើយជនរងគ្រោះបានជិះម៉ូតូចេញពីក្លឹបទៅផ្ទះ តែត្រូវជនល្មើសនាំគ្នាជិះម៉ូតូប្រដេញម៉ូតូរបស់ក្រុមជនរងគ្រោះដល់ចំណុចស្ងាត់ក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក៏នាំគ្នាស្កាត់ឲ្យឈប់កាប់យកតែម្ដងនិងកាំបិតខ្វែវត្រូវក្បាលជនរងគ្រោះ ហើយបក្សពួកជនល្មើសម្នាក់ទៀតបានលោតទៅកាប់ថែម១ដាវទៀតលើជនរងគ្រោះត្រូវខ្នងរបស់ជនរងគ្រោះ ក្រោយពេលដែលបក្សរបស់ខ្លួនកាប់ត្រូវក្បាល១ដាវបានដួលដេកលើដីរួចហើយ ហើយជនរងបានស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ។

ចំណែកក្រុមជនល្មើសបន្ទាប់ពីបានធ្វើសកម្មភាពលើក្រុមជនរងគ្រោះហើយបាននាំគ្នាគេចខ្លួនយ៉ាងអាថ៌កំបាំងបំផុត តាមផ្ទះរៀងខ្លួន។ ក្រោយទទួលបានព័ត៌មានបាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលក្រុងសៀមរាបក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកអធិការ កម្លាំងជំនាញនគរបាលព្រហ្មទណ្ទក្រុងសហការនិងកម្លាំងប៉ុស្ដិ៍ពាក់ព័ន្ឋបានបើកការសើុបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបស្រាវជ្រាវចាប់បានជនល្មើសជាបន្តបន្ទាប់ ដោយប្រើពេលវេលារយះពេល៧ថ្ងៃ ៦យប់ សរុបជនល្មើសចាប់បានចំនួន៦នាក់:
១/ ឈ្មោះ ចើន គឹមចិន ហៅចិន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិវាល សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរមិនពិតប្រាកដ ម្ចាស់ខ្វែវ
២/ ឈ្មោះ គង់ សូរិយា ហៅ ទើយ ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប ជាសហចារី
៣/ ឈ្មោះ លុន ចម្រើនរិត ហៅវិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលភូមិភ្ងាជ័យ សង្កាត់ស្វាយដង្គុំ មុខរបរមិនពិតប្រាកដ ជាអ្នកកាន់ដាវ កាប់ថែមត្រូវជនរងគ្រោះត្រូវខ្នងជនរងគ្រោះដួលដេកលើដី ក្រោយបក្សពួករបស់ខ្លួនបានកាប់ត្រូវ១ខ្វែវត្រូវក្បាលផ្នែកខាងស្ដាំ
៤/ ឈ្មោះ អុល ពិសិដ្ឋ ហៅសិទ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិគោកតាចក ឃុំកណ្ដែក ស្រុកប្រាសាទបាគង មុខរបរមិនពិតប្រាកដ ជាសហចារី
៥/ឈ្មោះ ងួន ធារ៉ា ហៅហល់ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មុខរបរមិនពិតប្រាកដ ជាអ្នកកាន់ខ្វែវកាប់លើជនរងគ្រោះត្រូវក្បាលផ្នែកខាងក្រោយបញ្ឆិតចំហៀងផ្នែកស្ដាំបណ្ដាលឲ្យជនរងគ្រោះដួលដេកលើដី
៦/ឈ្មោះវ៉ន វែន ហៅវ៉ែន អាយុ២១ឆ្នាំ ស្នាក់បន្ទប់ជួល ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ជាសហការី

វត្ថុតាងដកហូតបានរួមមាន
១/ ម៉ូតូម៉ាកDream ជិះធ្វើសកម្មភាព២គ្រឿង
២/ ដាវ ០១ដើម
៣/ កាំបិតខ្វែវ ០១ដើម
៤/ផ្លាកលេខម៉ូតូ១សន្លឹក

កិច្ចប្រតិបត្តិការស្រាវជ្រាវសើបអង្កេតត្រូវបានបញ្ចប់នៅថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២០ និងបានរៀបចំសំណុំរឿងបញ្ជូនជនល្មើសទៅផ្ដន្ទាទោស៕

 

មតិយោបល់