ភ្នំពេញៈ កាលពីវេលាម៉ោង ០០ និង ១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិ ព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។
រថយន្តបង្កម៉ាក LEXUS (GS300) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6479 (ទើបទិញថ្មី ខូចខាត ៨០%) បើកបរដោយឈ្មោះ ឈួន គឹមហ៊ាង ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅភូមិព្រែកហូ សង្កាត់ ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល (របួសធម្យម) ធ្វើដំណើតពីត្បូងទៅជើង មកដល់ចំណុចកើតហេត បានបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលបោកក្រឡាប់តែម្តង។
ចំណែកអ្នករួមដំណើរ៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ឆេងណារ៉ូ ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិព្រែកហូ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ)
២-ឈ្មោះ ស្រី ពេជ្រ ភេទស្រី អាយុ២៣ ឆ្នាំ មិនស្គាល់ទីលំនៅ (បាក់ដៃស្តាំ)
៣-ឈ្មោះ លីន ភេទស្រី អាយុ២៣ឆ្នាំ មិនស្គាល់ទីលំនៅ (រងរបួសស្រាល) ។
មូលហេតុ៖ បើកបរខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ទាក់ទងទៅជំនាញការិយាល័យនគរបាលចរាចរណ៌ផ្លូវគោករាជធានីភ្នំពេញ ឲ្យចុះវាស់វែង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយទ្បែកសព ប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់៖ ពួកគេទើបចេញពីកម្មវិធីផឹកស៊ី ដោយអ្នកស្លាប់ខាងលើ មានខួបកំណើតចំថ្ងៃកើតហេតុផងដែរ៕
មតិយោបល់