ភ្នំពេញ: ប្រុសម្នាក់បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនក្នុងផ្ទះល្វែងជាន់លើបណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកាលពីវេលម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅសំណង់ផ្ទះល្វែងធ្វើថ្មី ក្នុងភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពបុរសខាងលើមានឈ្មោះ រស់ សុថេន អាយុជាង ៣០ឆ្នាំ មុខរបរជាងថ្នាំ សព្វថ្ងៃស្នាក់នៅក្បែរទីតាំងកន្លែងកើតហេតុ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាបន្ទាប់ពីធ្វើការរួចក្រុមការងារក៏បានសម្រាកដូចធម្មតារហូតមកដល់ពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូនេះ មានអ្នកឡើងទៅបត់ជើងតូចនៅក្បែរនោះក៏ប្រទះឃើញបុរសខាងលើបានចង.កនៅនិងដែកដំបូល ក៏នាទំលាក់ចុះដើម្បីជួយសង្រ្គោះតែអកុសលជនរងគ្រោះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុទើបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង និងធ្វើកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់