ព័ត៌មានជាតិ

កម្លាំងជំនាញសហការចាប់ជនសង្ស័យដែលបានកាប់សម្លាប់មនុស្ស នៅស្រុកត្បែងមានជ័យ

ព្រះវិហារ: យោងតាមផេករបស់ GRK News បានឲ្យដឹងថា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អាវុធហត្ថខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាល ខេត្តព្រះវិហារ បានចាប់ខ្លួនជនល្មើសដែលបានកាប់សម្លាប់ជនរងគ្រោះឈ្មោះ ទុយ ទឺ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរទិញអេតចាយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បច្ចុប្បន្នកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសខេត្តព្រះវិហារកំពុងកសាងសំណុំរឿងបញ្ជូនជនសង័្សយតាមនីតិវិធី៕

 

មតិយោបល់