ព័ត៌មានជាតិ

ជនសង្ស័យចំនួន៥នាក់ លេងល្បែងជល់មាន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខេត្តកំពតឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់) កាលពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៤ និង០០នាទីរសៀល ស្ថិតភូមិឈើទាលជ្រុំ ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។

ជនសង្សយទាំង៥នាក់រួមមាន៖
១\ឈ្មោះ ឆឹក ចាន់ធឿន ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិល្វេ ឃុំក្រាំងស្នាយ ស្រុកឈូក កំពត។
២\ឈ្មោះ ជា សុវណ្ណដ្ថា ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិកើតហេតុ។
៣\ឈ្មោះ ឃឹម រដ្ឋ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត
៤\ឈ្មោះ តុ សំណាង ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិជដុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
៥\ឈ្មោះ សេង ចម្រើន ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើកើតហេតុ។

វត្ថុតាងដកហូតបាន៖ មាន់០៣ក្បាល់ ជញ្ជីង១ ស៊ុមពីរ និងម៉ូតូ៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់