កណ្តាលៈ កាលពីវេលម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ចំណុចមុខវត្តសំពោង លើកំណាត់ផ្លូវលំគ្រួសក្រហម ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។
រថយន្តមួយគ្រឿងម៉ាក Camry បាឡែន ពាក់ផ្លាកលេខ ភ្នំពេញ 2H-0617 ពណ៌ទឹកប្រាក់ អ្នកបើកបររត់គេចខ្លួនមិនស្គាល់អត្តសញ្ញាណ។
ម៉ូតូម៉ាក Hoda Dream C125 ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1HA-9048 អ្នកបើកបរឈ្មោះ ធី សុធា ភេទប្រុស អាយុ ២៨ឆ្នាំ (ប្ដីរងរបួសធ្ងន់) មានអ្នករួមដំណើរឈ្មោះ គង់ ស្រីណែត ភេទស្រី ២៨ឆ្នាំ (ប្រពន្ធរងរបួសស្រាល) អ្នកទាំង២ រស់នៅភូមិព្រែករាជ ឃុំព្រែករៃ ស្រកល្វាឯម ខេត្តកណ្តាល ។
ដំណើររឿង៖ មុនពេលកើតហេតុរថយន្តបង្កធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល រួចបើកប្រមាណជាង ៥គីឡូម៉ែត្រ ចតរថយន្តចោលចុះរត់គេច ចំណែកឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាង ត្រូវសមត្ថកិច្ចចុះដល់ទីតាំង វាសវែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីពេលក្រោយ។
មូលេហតុ៖ រថយន្តបង្កបើកបរមិនប្រកាន់ស្តាំ គ្មានទំនួលខុសត្រូវ៕
មតិយោបល់