ព័ត៌មានជាតិ

បុរសជាកម្មករ នៅសិប្បកម្មនំបុ័ង ក្នុងខណ្ឌច្បារអំពៅ លោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៩និង ៣០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីបុរសម្នាក់ ខូចចិត្តលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទី២។

ជនរងគ្រោះជាកម្មករ នៅសិប្បកម្មនំបុ័ងមួយកន្លែង បានស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់