ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Gangnam Style ជា​វីដេអូ YouTube ដំបូង​បំផុត​ដែល​មាន​អ្នក​ចុច Views រហូតដល់​ជាង ២​ពាន់​លាន​

តើ​លោក​អ្នក​នៅ​ចាំ​បទ Gangnam Style របស់​តារាចម្រៀង​កូរ៉េ Psy បានដែរ ឬទេ​? កាលពី​ចុងឆ្នាំ ២០១២ បទ​នេះ​បាន​ធ្វើឲ្យ​ពិភពលោក​រំជើបរំជួល​យ៉ាងខ្លាំង រហូត​ធ្វើ​ឲ្យ​ក្មេង​-​ចាស់ ស្រី​-​ប្រុស ទាំងអស់ ចេះ​រាំ​តាម​បទ​នេះ​ទៀត​ផង​។​

​អ្វី​ដែល​អស្ចារ្យ​សម្រាប់​ពេល​នេះ​នោះ​គឺថា បទ “Gangnam Style” ដែល​ត្រូវ​បាន​បង្ហោះ​នៅលើ YouTube បាន​ជាប់​ចំណាក់​ថ្នាក់​លេខ​១ ជា​បទ​ចម្រៀង​ដែល​មាន​អ្នក​ចុច Views ច្រើន​ជាង​គេ​បំផុត ហើយក៏​មិន​ធ្លាប់​មាន​ពី​មុន​ផងដែរ​។​

​តាម​ការបញ្ជាក់​ឲ្យដឹងពី YouTube បានឲ្យដឹងថា បទ “Gangnam Style” ជា​វីដេអូ​ចម្រៀង​ដំបូង​បំផុត​នៅលើ YouTube ដែល​ទទួល​បាន​ការ​ចុច Views (​មើល​)​រហូតដល់​ជាង ២​ពាន់​លាន ហើយ​វា​ត្រូវបាន YouTube កត់​ទុក​នៅ​ក្នុង​កំណត់ត្រា​ដំបូង​បំផុត​៕
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ ៖

2595279-psy-gangnam-style-video-617-409

មតិយោបល់