បាត់ដំបងៈ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ ដោយអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹ កសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ បានធ្វើការចុះបង្រ្កាបទីតាំងជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែងនៅចំណុចបង្កាំផ្អែម ស្ថិតក្នុងភូមិទួលខ្វាវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីវេលាម៉ោង ២និង៤៥នាទីរសៀលដោយក្នុង នោះបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តបានចំនួន ៥នាក់ ភេទប្រុសព្រមទាំងដកហូតវត្ថុតាងរួមមាន៖
-មាន់ជល់ចំនួន ២ក្បាល
-ម៉ូតូចំនួន ១០គ្រឿង
-សង្វៀនសម្រាប់ជល់មាន់ចំនួន០២
-ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១
អ្នកប្រព្រឹត្តិបានធ្វើកំណត់ហេតុសាកសួរ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្បែងភ្នាល់នេះជាបន្តទៀតហើយបានឲ្យវិលត្រឡប់ ទៅលំនៅដ្ឋានវិញ ៕
មតិយោបល់