ព្រៃវែងៈ កាលពីវេលាម៉ោង ១២និង០០ នាទីថ្ងៃត្រ ង់ ត្រូវនឹងថ្ងៃ៣០ ខែ មិថុនា ឆ្នាំ ២០២១ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះចំនួន ០២ ខ្នង ស្ថិតនៅចំនុចភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ដែលមានឈ្មោះដូចខាងក្រោម៖
១- ផ្ទះឈ្មោះ ឌឿន យ៉េក ភេ ទ ប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ។
– ផ្ទះធ្វើពីឈើប្រក់ក្បឿង ជញ្ជាំងក្តា ទំហំ ៨x៨m ត្រូវបាន ភ្លើងឆេះអស់ទាំងស្រុង ។
- សម្ភារៈខូចខាតរួមមាន៖
- មាស ០១ តម្លឹង ៥ជី
- ប្រាក់រៀល ០៧ លានរៀល
- ម៉ូតូ ០១ គ្រឿង
- ស្រូវ ៤០ បេ
- ម៉ាស៊ីនបូមទឹកម៉ាស៊ូត ០២ គ្រឿង
- ម៉ាស៊ីនសាំង ០១ គ្រឿង និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ។
- សរុបការខូចខាតអស់ប្រមាណ ៣៥,០០០ ដុល្លារ ។
- បន្ទាប់ពីឆេះផ្ទះឈ្មោះ ឌឿន យ៉េក បានឆេះឆ្លងមកផ្ទះមួយទៀតឈ្មោះ សឿន ណាត ភេទ ប្រុស អាយុ ៥៤ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
- ផ្ទះទំហំ ៧x១១ m ធ្វើពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ។
- សម្ភារៈខូចខាតរួមមាន៖
- ប្រាក់រៀល ១០ លានរៀល និងខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ។
- សរុបការខូចខាតអស់ប្រមាណ ៤៧,០០០ ដុល្លារ ។
ក្នុងហេតុការណ៍ឆេះខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៣ គ្រឿង ប្រើទឺកអស់ចំនួន ០៥ ឡាន
- រថយន្តស្រុកពារាំងអស់ទឹកចំនួន ០៣ រថយន្ត
- រថយន្តស្រុកពោធិ៍រៀងអស់ទឹក ចំនួន ០១ រថយន្ត
រថយន្តស្នងការដ្ឋានខេត្តព្រៃវែងអស់ទឹក ចំនួន ០១ រថយន្ត ។
សន្និដ្ឋានការឆាបឆេះ៖
ចេញពីផ្ទះឈ្មោះ ឌឿន យ៉េក បានដាំបាយ ហើយបានផ្ទុះកំប៉ុងហ្គាស (ពេលកំពុងដាំបាយ) ក៏បានឆេះរាលដាលអស់ទាំង ០២ ផ្ទះ ឆេះអស់ទាំងស្រុង ហើយពុំមានបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ ៕

មតិយោបល់