ភ្នំពេញៈ កាលពីវេលាម៉ោង ៣ និង៣០នាទី ទៀបភ្លឺឈានថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចទីតាំងសិប្បកម្មនំប៉័ង ទី ចាន់ថា ភូមិដើមអំពិល១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីធ្វើអត្តឃាត បុរសម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីរលើក ទើបសម្រេច បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។
ជនរងគ្រោះឈ្មោះ ពេជ្រ គឹមហុង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកលក់នំប៉័ងខាងលើ ស្នាក់នៅទីតាំងកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិអង្គ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត ដោយសារជនរងគ្រោះ ជិតដល់ថ្ងៃឡើងតុលាការ ដើម្បីផ្តិតមេដៃ លែងលះជាមួយប្រពន្ធ។
ដំណើររឿង៖ កន្លែងមកជនរងគ្រោះ ធ្លាប់បានប៉ុនប៉ងលោតសម្លាប់ខ្លួនម្ដងរួចមកហើយ តែមិនសម្រេច ត្រូវគេជួយឃាត់ទាន់។ លុះដល់វេលាកើតហេតុ ជនរងគ្រោះ បានធ្វើអត្តឃាតលោតពីលើទីតាំងសិប្បកម្មធ្វើនំបុ័ងម្ដងទៀត ត្រូវបានអ្នកធ្វើការជាមួយគ្នាឃើញ បានដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកមានជ័យ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេក លោកគ្រូពេទ្យ បញ្ជូនបន្តទៅមន្ទីរពេទ្យរុស្ស៊ី តែជាអកុសលបានស្លាប់តាមផ្លូវ។
ក្រោយទទួលបានដំណឹង សមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ដើម្បីត្រួតពិនិត្យ សន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារធ្លាក់ពីលើផ្ទះជាន់ទី២ប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់