ព័ត៌មានជាតិ

រថយន្តមានឡូហ្គោកូកាកូឡា បុករថយន្តឆ្លាម រងការខូចខាត រួចព្យាយាមបើករត់

ភ្នំពេញ: រថយន្តមានឡូហ្គោកូកាកូឡា បុករថយន្តឆ្លាម រងការខូចខាត កាលពីវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី ៣ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកគា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AD-7800 មានឡូហ្គោកូកាកូឡា បើកដោយបុរសម្នាក់។ រថយន្តរងគ្រោះ ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2V-4753 បើកដោយបុរសម្នាក់។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញរថយន្តទាំងពីរគ្រឿង បើកបរស្របទិសគ្នា ពីត្បូងទៅជើង ដោយរថយន្តឆ្លាម បើកខាងមុខ។
លុះមកដល់ចំណុចកើតហេតុ រថយន្តគារបានជ្រុលបុកគូថរថយន្តឆ្លាម រួចព្យាយាមបើករត់គេច តែត្រូវម្ចាស់រថយន្តឆ្លាម បើកដេញតាម បណ្ដាលឲ្យប៉ះរថយន្តគាវិញម្តង។

ក្រោយកើតហេតុ ភាគីទាំងពីរ បានសម្រួលគ្នា ដោយខាងរថយន្តគា សងថ្លៃជួសជុលទាំងស្រុងទៅភាគីរថយន្តឆ្លាម៕

មតិយោបល់