ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នា បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

បាត់ដំបង: កាលពីវេលាម៉ោង ២ និង ៤០នាទីរសៀល ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបំបែកក្បែរភូមិភាគទី៥ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក ZoomerX ពាក់ផ្លាកលេខ បាត់ដំបង 1AC-2884 បើកបរដោយឈ្មោះ ពឿង ចយ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសខាងត្បូងទៅជើង ខណ:មកដល់ចំណុចខាងលើឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូម៉ាក វីវ៉ា ពាក់ផ្លាកលេខ ភ្នំពេញ 1AL-4977 បើកបរដោយឈ្មោះ សេង សីណា ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិកំពង់ម៉ាដោក ឃុំអូរដំបង ស្រុកសង្កែ ខេត្តបាត់ដំបង (រងរបួសធ្ងន់) ទិសដៅពីលិចទៅកើតបុកពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរម៉ូតូZoomerXដួលបោកក្បាលទៅនឹងថ្នល់ស្លាប់មួយរំពេច។

ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅស្នងការខេត្ត ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខណ:ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់