ព័ត៌មានជាតិ

ការងាមានច្រើនណាស់! ហេតុអ្វីស្រលាញ់មុខរបរហ្នឹងម្លេះ

ភ្នំពេញ: នៅថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទីសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដូនពេញនិងប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម២៦ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះឌុក ម៉េត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន
១ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀនចំនួន១១កញ្ចប់តូច។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញខណ្ឌនិង ប៉ុសិ៍្ត សាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

 

មតិយោបល់