ព័ត៌មានជាតិ

រថយន្តមជ្ឈមណ្ឌលកំចាត់មីន ក្រឡាប់ធ្លាក់ចូលជ្រោះ ស្លាប់ម្នាក់ រងរបួស២នាក់

ប៉ៃលិន: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ វេលា ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ មានករណី គ្រោះថ្នាក់ ចរាចរណ៍ចំនួន ០១ករណីកើតឡើង ក្រឡាប់រថយន្តរបស់មជ្ឈមណ្ឌល កំចាត់មីន បណ្តាលឲ្យ ស្លាប់ចំនួន ០១នាក់ និងរងរបួសធ្ងន់ចំនួន ០២នាក់ នៅចំណុច ខាងជើង ២៩២ ចម្ងាយប្រហែល ៥០០ម៉ែត្រចន្លោះ បង្គោលឡាក់លេខ ៦៦-៦៧ ស្ថិតក្នុង ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

ហេតុការណ៍នេះគឺ រថយន្តរបស់ មជ្ឈមណ្ឌល កំចាត់មីនចំនួន ០១គ្រឿង ម៉ាកសេម៉ាសេ កង់១០ បានបើក ក្រឡាប់ធ្លាក់ ចូលជ្រោះមុខលូ បណ្ដាលឲ្យស្លាប់ និងរងរបួសធ្ងន់។ ជនរងគ្រោះដែលស្លាប់ជាក្មេងប្រុស ឈ្មោះ ថុន អ៊ិត អាយុ ០៨ឆ្នាំ ចំណែកជនរងរបួសធ្ងន់ ០២នាក់ទៀត ត្រូវជាឪពុកកូន ដោយមិនទាន់ ស្គាល់អត្តសញ្ញាណ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ រកអត្តសញ្ញាណ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ៕

photo_2016-09-12_19-32-21

photo_2016-09-12_19-32-28

មតិយោបល់