ព័ត៌មានជាតិ

ដុតកាំជ្រូចធ្វើបុណ្យ ធ្លាក់ចំជ្រោងចំបើងឆេះផ្អើលរថយន្តពន្លត់អគ្គិភ័យ

កំពង់ចាម: នៅថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង៥និង៣០នាទី នៅចំណុចក្នុងភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីអគ្គិភ័យកើតឡើង ដោយភ្លើងឆេះជ្រោងចំបើងរបស់ឈ្មោះ ឃ្លាំង យន់ ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិតាំងស្រី ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងករណីនេះប្រើរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង និងប្រើទឹកអស់ចំនួន១ស៊ីទែន
មូលហេតុ នៃការឆេះដោយសារការដុតកាំជ្រូចធ្វើបុណ្យ៕

 

មតិយោបល់