ព័ត៌មានជាតិ

ជិះម៉ូតូវ៉ារថយន្តមិនផុតទៅបុកគូទរថយន្ត រងរបួសធ្ងន់!

​ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូលឿងវ៉ារថយន្តតែវ៉ាមិនផុតភ្លាត់ស្នៀតបុកគូទរថយន្តបណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2M 0567 បើកក្នុងល្បឿនមធ្យមទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកគុប ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ1P 0822 បើកដោយបុរសម្នាក់ស្របទិសគ្នាហើយវ៉ាឆ្វេងតែវ៉ាមិនផុតក៏ជ្រុលទៅបុកគូទរថយន្តពីផ្នែកខាងឆ្វេងបណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែករថយន្តបែកស្តុបក្រោយខាងឆ្វេងរីឯម៉ូតូវៀចដែកនិងរបកថ្នាំខាងមុខ។

ក្រោយពេលកើតហេតុអ្នករងរបួសត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែករថយន្តនិងម៉ូតូនៅកន្លែងកើតរង់ចាំសាច់ញាតិអ្នករបួសមកដោះស្រាយជាមួយម្ចាស់រថយន្តដោយភាគីម៉ូតូសង១៥០ដុល្លារទៅភាគីរថយន្តបញ្ចប់រឿង៕

​https://youtu.be/1tyaY48OBXA

មតិយោបល់