ចិនៈ នៅថ្ងៃអង្គារទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានបញ្ជាក់ពីការឆ្លងវីរុសកូរ៉ូណា នៅចិន បានកើនឡើងដល់ ៤២៥ នាក់ហើយ បន្ទាប់ពីអាជ្ញាធរ ក្នុងខេត្តហ៊ូប៉ី បានរាយការណ៍ថា មានអ្នកស្លាប់ថ្មីបន្ថែមចំនួន ៦៤ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០។
តាមរយៈការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សម្រាប់ចំនួនជនរងគ្រោះ ដែលត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយវីរុសមួយនេះ របស់គណៈកម្មការសុខភាពនៅហ៊ូប៉ី បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំង នៃករណីអ្នកឆ្លងថ្មី គឺ មានរហូតដល់ចំនួន ៣,២៣៥ នាក់បន្ថែមទៀត។
សរុបចំនួនអ្នកឆ្លងនៅក្នុងប្រទេស ពេលនេះ មានចំនួន ២០,៤០០នាក់ ដោយផ្អែកតាមតួលេខ ដែលចេញពីរដ្ឋាភិបាលកណ្តាល៕
មតិយោបល់