កំពង់ធំៈ កាលពីវេលាម៉ោង០៨និង៥០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ មានករណីមនុស្សស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក)ខ្លួន០១លើក ស្ថិតនៅចំណុចភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ។
ជនរងគ្រោះឈ្មោះ ភន ផៃ ភេទ ប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយពីទទួលបានព័ត៌មានខាងលើសមត្ថកិច្ចជំនាញ បានសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារ សព ដើម្បីចូលរួមពិនិត្យ ទីកន្លែងកើតហេតុ និងសាកសព។
សន្និដ្ឋាន:យោងតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ជនរងគ្រោះ ភន ផៃ ពិតជាស្លាប់ដោយសារការធ្វើអត្តឃាត (ចង.ក)មិនមានការពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ។
មូលហេតុ:ជនរងគ្រោះជាមនុស្សញៀនស្រា៕
មតិយោបល់