ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ មានផ្ទុកអាវុធនិងប្រើប្រាស់សារធាតុញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ៩ និង ៤០នាទី ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវបេតុង ស្ថិតភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណី កាន់កាប់អាវុធគ្មានការអនុញាតនិងប្រើប្រាស់សាធាតុញៀន ។

ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន៖
១/ឈ្មោះ ស ណាហ្សា ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
២/ឈ្មោះ ខ្លូត ឌីណាម៉ូ ភេទប្រុស អាយុ ២០​ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន៖
ដាវកែច្នៃចំនួន០២ដើមប្រវែង ៦៥សង់ទីម៉ែត្រ០១ និង ៦៥សង់ទីម៉ែត្រ០១
ទូរស័ព្ទដៃចំនួន០៣គ្រឿង និងសម្ភារ:សម្រាប់សេពសារធាតុញៀនមួយចំនួន។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់