ព័ត៌មានជាតិ

រថយន្តដឹកឈើក្រឡាប់ បណ្ដាលឲ្យតៃកុងស្លាប់ និងអ្នករួមដំណើររងរបួសធ្ងន់ស្រាល

ព្រះវិហារ: កាលពីថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ ស្ថិតត្រង់ចំណុចផ្លូវបំបែកចូលភូមិដងផ្លិតឆែប ចន្លោះគីឡូម៉ែត្រលេខ៥៤១ ផ្លូវជាតិលេខ៩ ឃុំ/ស្រុកឆែប ខេត្តព្រះវិហារ មានករណីរថយន្តគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកឈើក្រឡាប់។

រថយន្តម៉ាក រីវ៉ូ ពាក់ផ្លាកលេខ ខេមរ:ភូមិន្ទ 2.1968 ក្រឡាប់ដោយខ្លួនឯង អ្នកបើកបរឈ្មោះ តេង ធូ ភេទប្រុស (ស្លាប់) មានទីលំនៅភូមិចុងអង្រង សង្កាត់/ក្រុងសួង ខេត្តត្បូងឃ្មុំ។ អ្នករួមដំណើរ ២នាក់៖ ១/ឈ្មោះ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ (រងរបួសស្រាល) រស់នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ២/ឈ្មោះ ពោ អ៊ីកា ភេទប្រុស អាយុ ១៩ឆ្នាំ (រងរបួសធ្ងន់) មានទីលំនៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកឧដង្គុ ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងខាងលើ រួមជាមួយពលរដ្ឋដើម្បីជួយសង្គ្រោះជនរងគ្រោះ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកសព ប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់