ម៉ៃក្រេន គឺជាអាការរបស់រោគឈឺក្បាលមួយប្រភេទដែលសាងនូវក្តីឈឺពើត និងក្តីរំខានដល់អ្នកជម្ងឺ ហើយមូលហេតុពឹតប្រាកដរបស់ការឈឺក្បាលម៉ៃក្រេននេះ មិនទាន់មាននរណាដឹងយ៉ាងពឹតប្រាកដនៅឡើយ តែគេជឿថា អាចបណ្តាលមកពីអ្នកជម្ងឺកើតអាការតបស្នងនឹងសភាពជុំវិញខាងក្រៅ ដូចជា ធាតុអាកាស ក្លឹន សម្លេង ក្តីធុញថប់ ឬសារជាតិជំរុញពីអាហារ ទៅធ្វើឲ្យរលាកសសៃឈាម និងកើតការពង្រីកខ្លួននាំឲ្យមានអាការឈឺពើតមួយចំហៀងក្បាលជាប្រចាំ ។
យើងសុំណែនាំការញ៉ាំវិតាមីន ឬអាហារបំប៉នដែលអាចមានចំណែកជួយក្នុងការបំបាត់ ឬកាត់បន្ថយអាការឈឺចាប់របស់រោគម៉ៃក្រេនបាន បើមិនច្រើន ក៏តិចដែរមកជំរាបជូនមិត្តអ្នកអានដូចតទៅ ៖
– គ្រាប់ល្ពៅ និងគ្រាប់អាល់ម៉ុន ៖ មានមែកនីស្យូមខ្ពស់ គឺជាសារធាតុដែលមនុស្សកើតរោគម៉ៃក្រេនខ្វះច្រើនគ្នាណាស់ ទើបធ្វើឲ្យខួរក្បាលសេនស៊ីធីហ្វត្រូវជំរុញដោយអ្វីជុំវិញខ្លួនដែលខ្លាំងៗបានយ៉ាងងាយបំផុត ជាហេតុធ្វើឲ្យឈឺពើតក្បាលឡើងតែម្តង ។
– ត្រីសាលម៉ុន ៖ ព្រោះជាតិអាស៊ីតខ្លាញ់ អូមេហ្កា3ដែលមាននៅក្នុងសាច់ត្រី ប្រេងម្កាក់ និងសណ្តែកសៀង ជួយការពារអាការឈឺក្បាល កាត់បន្ថយការរលាកក្នុងប្រព័ន្ធហូរវឹលរបស់លោហឹត បំប៉នខួរក្បាលឲ្យកាន់តែឆ្លាតឡើងទៀតផង ។
– ខ្ញី ៖ សារធាតុប្រូស្តាគ្លែនដីនស៏ ជាសារធាតុដែលជួយរម្ងាប់ការឈឺចាប់នៅក្នុងមើមខ្ញី ជួយឲ្យអាការឈឺក្បាលបានធូរស្រាល និងនៅបានកាត់បន្ថយអាការក្អួតចង្អោបានទៀតផង ។
– បន្លែប្រូកខូលី ៖ មានសារជាតិមែកនីស្យូម ជួយបន្ធូសសៃឈាមតូចៗធ្វើឲ្យឈាមហូរវឹលបានល្អកាត់ បន្ថយការបង្រួញខ្លួនឡើងរឹងរបស់សាច់ដុំលើគល់ក កាត់ផ្តាច់មូលហេតុនៃការឈឺក្បាលបាន ។
មតិយោបល់