នគរបាលស្រុកមង្គលបូរីបង្ក្រាប មុខសញ្ញា៥នាក់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដើម្បី លុបបំបាត់ នូវ ការចរាចរ ការ ជួញដូរ ការ ផលិត និង ការ ចែកចាយ នូវ សារធាតុ ញៀន ខុសច្បាប់ និង អនុវត្ត គោលនយោបាយ ភូមិ – ឃុំ / សង្កាត់ មាន សុវត្ថិភាព កម្លាំង នគរបាល ស្រុក មង្គល បូ រី បាន ធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ រកមុខ សញ្ញា ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ក្នុង មូលដ្ឋាន នោះ ។ ជាក់ស្តែង ជនសង្ស័យ ចំនួន ០៥ នាក់ ត្រូវ បាន កម្លាំង នគរបាល ស្រុក មង្គល បូ រី បើក ប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ ចាប់ ឃាត់ខ្លួន ជា បន្តបន្ទាប់ នៅ ថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០២១ ត្រង់ ចំណុច ផ្លូវលំ ក្នុងភូមិ សាស្ត្រ ភូមិ នាង កេ ត ឃុំ ប្ញ ស្សី ក្រោក ស្រុក មង្គល បូ រី ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ឯក ស៊ិ ន ណា រ៉ា ក់ អធិការ នគរបាល ស្រុក មង្គល បូ រី បាន ឲ្យ ដឹង ថា អនុវត្ត តាម បញ្ជា របស់ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និង មានការ សម្របសម្រួល ពី ឯកឧត្តម កើត សុ វ ណ្ណា រ៉េ ត ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តបន្ទាយមានជ័យ កម្លាំង ន របាល ជំនាញ ប្រឆាំង បទល្មើស គ្រឿងញៀន នៃ អធិការដ្ឋាន នគរបាល ស្រុក មង្គល បូ រី បង្ក្រាប បាន ជនសង្ស័យ ជា មុខសញ្ញា ជួញដូរ និង ប្រើប្រាស់ គ្រឿងញៀន ជា បន្តបន្ទាប់ ឃាត់ខ្លួន បាន ចំនួន ០៥ នាក់ រួម មាន ៖

១/- ឈ្មោះ ពៅ កំពត ហៅ ប៊ូ ភេទ ប្រុស អាយុ ១៩ ឆ្នាំ នៅ ភូមិ ភ្នំ ឃុំ បន្ទាយ នាង ស្រុក មង្គល បូ រី ខេត្តបន្ទាយមានជ័យ ( ជា មុខសញ្ញា ជួញដូរ ) ។

២/- ឈ្មោះ ទូច ពេជ្រ ភេទ ប្រុស អាយុ ២៥ ឆ្នាំ នៅ ភូមិ ចំកាត តា ដោក ឃុំ ប្ញ ស្សី ក្រោក ស្រុក មង្គល បូ រី ខេត្តបន្ទាយមានជ័យ ។

៣/- ឈ្មោះ ហឿ យ សេង ហាក់ ភេទ ប្រុស អាយុ ១៥ ឆ្នាំ នៅ ភូមិ ចំកាត តា ដោក ឃុំ ប្ញ ស្សី ក្រោក ស្រុក មង្គល បូ រី ខេត្តបន្ទាយមានជ័យ ( ទាំង ០២ នាក់ នេះ ជា មុខសញ្ញា ប្រើប្រាស់ ) ។

៤/- ឈ្មោះ ថន នឿ ន ហៅហាន ភេទ ប្រុស អាយុ ៣៤ ឆ្នាំ នៅ ភូមិ នាង កេ ត ឃុំ ប្ញ ស្សី ក្រោក ស្រុក មង្គល បូ រី ខេត្តបន្ទាយមានជ័យ ( មុខសញ្ញា ជួញដូរ ) និង ធ្លាប់ ជាប់ ពន្ធនាគារ ចំនួន ០១ លើក ។

៥/- ឈ្មោះ ថន អ៊ុ ន តាក់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ នៅ ភូមិ នាង កេ ត ឃុំ ប្ញ ស្សី ក្រោក ស្រុក មង្គល បូ រី ខេត្តបន្ទាយមានជ័យ ( អ្នក ផ្សំ គំនិត ក្នុង ករណី ជួញដូរ ) ។

ជាមួយនឹង ឃាត់ខ្លួន ជនសង្ស័យ ទាំង ០៥ នាក់ សមត្ថកិច្ច បាន ធ្វើការ ដកហូត ម្សៅ ក្រាម ពណ៌ ស ថ្លា ចំនួន ០៥ កញ្ចប់ រួម នឹង វត្ថុ តាង មួយ ចំនួន ទៀត ។

លោក វរសេនីយ៍ឯក ធិ ន ស៊ិ ន ដេ ត ស្នងការ រង ទទួល ផែនការ ងារ ប្រឆាំង បទល្មើស គ្រឿ ញៀន បាន បញ្ជាក់ ថា ៖ ជនសង្ស័យ ទាំង ០៥ នាក់ និង វត្ថុ តាង កម្លាំង ជំនាញ បាន កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ច្បាប់ ៕

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *