ព័ត៌មានជាតិ

ជិះម៉ូតូទាក់ដៃចង្កូតគ្នាដួលចូលរថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ យុវជនម្នាក់ ខណៈដែលធ្វើដំណើរទៅរៀនគួរ ស្រាប់តែជួបគ្រោះថ្នាក់ច ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូស្របទិស បណ្ដាលឲ្យដួល ត្រូវរថយន្តបុករងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតហេតុកាលពីវេលាម៉ោង ១០និង២៥នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមផ្លូវ២០០៤ ក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

យុវជនរងគ្រោះ បើតាមអះអាងពីក្រុមគ្រួសារមានឈ្មោះ សុខ សាន្ត ហៅសេដ្ឋា អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CX-6037 ធ្វើដំណើរពីលិចទៅកើត ក្នុងគោលបំណងទៅរៀនគួរ។ លុះដល់ចំណុចកើតហេតុ បានទាក់ដៃចង្កូតជាមួយម៉ូតូ១គ្រឿង បានដួលចូលពីមុខរថយន្ត កំពុងបើកស្របទិស ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AB-7312 បើកបរដោយស្ត្រីម្នាក់ បានបុកបណ្តាលឲ្យយុវជនខាងលើ រងរបួសធ្ងន់ សន្លប់ស្តូកនៅកន្លែង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបាន រថយន្ដសង្រ្គោះដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញ រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់