ភ្នំពេញ: សន្តិសុខក្រុមហ៊ុនឯកជនម្នាក់ លួចម៉ូតូចេញពីគោលដៅនៅម្តុំបឹងទំពុនបានសំរេច ជិះទៅបុកស្រ្តីមានផ្ទៃពោះម្នាក់ ឲ្យរងរបួសធ្ងន់ ត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជយ័ចាប់បាន ប្រគល់អោយប៉ូលិសបឹងទំពុន
កាលពីវេលាម៉ោង៨និង៤០នាទី យប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសម្តីរបស់សមត្ថកិច្ចបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានធ្វើការល្បាត ស្រាប់តែប្រទះឃើញជនសង្ស័យដែលជាមុខសញ្ញា ចោរលួចម៉ូតូនៅបឹងទំពុន ដែលកំពុងតែធ្វើដំណើរនៅម្តុំច្រមុះជ្រូកស្ទឹងមានជ័យ ទើបធ្វើការដេញតាមខណៈនោះ ជនសង្ស័យបានដឹងខ្លួនទើបធ្វើសកម្មភាពជិះរត់គេចខ្លួន ប៉ុន្តែជនសង្ស័យខាងលើ នៅតែមិនអាចគេចផុតពីសមត្ថកិច្ច ក៏ជ្រុលទៅបុកស្ត្រីដែលមានផ្ទៃពោះម្នាក់ បណ្តាលអោយរងរបួសធ្ងន់ ចំណែកជនសង្ស័យបានដួលម៉ូតូ ភ្លាមៗនោះប្រជាពលរដ្ឋ ខឹងសម្បារក៏នាំគ្នាព្រួតវាយជនសង្ស័យរហូតដល់មើលលែងចង់ស្គាល់ ទើបប្រគល់ជូនសមត្ថកិច្ចចាត់ការតែម្តង។
បច្ចុប្បន្នជនសង្សយ័ខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕




មតិយោបល់