ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ដើរដាក់មង ត្រូវពលរដ្ឋប្រទះឃើញសពអណ្ដែតទឹក

កោះកុង: នៅវេលាម៉ោង ១០ និង ១៥ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅចំណុចដំណាក់ក្របី ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ មានករណីប្រទះឃើញសាកសពអណ្តែតទឹកអូរ ។

សពឈ្មោះ ចម្រើន សុផល ភេទប្រុស (ហៅក្រៅកិល) អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ
មុខរបរ ដើរដាក់មង អាស័យដ្ឋានមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្តកំពង់ស្ពឹ (លង់ទឹកស្លាប់)។

សូមជំរាបថា ជនរងគ្រោះគ្មានផ្ទះ គ្មានសាច់ញាតិ អាស្រ័យហេតុនេះ
សពត្រូវបានអាជ្ញាធរ ភូមិ ឃុំ យកទៅបូជាតាមប្រពៃណី៕

មតិយោបល់