ភ្នំពេញៈ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៨និង១០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងរ៉ឺម៉កកង់បី។
រថយន្តបង្កស៊េរីទំនើបម៉ាក Audi ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AR-2511។
រថយន្តម៉ាក លុចស៊ីស ពាក់ផ្លាកលេខ តាកែវ 2B-5555។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្កធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ បានបុកម៉ូតូ ២គ្រឿង និងរ៉ឺម៉កកង់បី ហើយព្យាយាមបើករត់គេច បណ្ដាលឲ្យទៅបុករថយន្តលុចស៊ីសមួយគ្រឿងទៀត តៃគាបជាប់ក្នុងរថយន្តរងរបួសធ្ងន់ ។
ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ ៕
មតិយោបល់